បរទេស៖ ក្លឹប Burnley បានប្រកាសជាផ្លូវការអំពីការមកដល់របស់ Martin Dubravka ពី Newcastle United ។ អ្នកការពារសំណាញ់ទីសញ្ជាតិស្លូវ៉ាគីដែលមានបទពិសោធន៍ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលមួយឆ្នាំបន្ទាប់ពីចំណាយពេលច្រើនជាង ៧រដូវកាលនៅក្លឹប Newcastle United។
អ្នកចាំទី Dubravka ចូលរួមជាផ្នែកមួយរបស់អ្នកចាំទីនៅ Turf Moor បន្ទាប់ពីការសម្រេចចិត្តរបស់ក្លឹបក្នុងការលក់ James Trafford ។ កាលពីដើមរដូវក្តៅ Burnley ក៏បានទិញ Max Weiss អាយុ ២១ឆ្នាំពី Karlsruher SC ដើម្បីផ្តល់ការប្រកួតប្រជែងបន្ថែម៕



