បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ ESPN បានអោយដឹងថាក្លឹប Brighton បានទាមទារតម្លៃ ១២០លានអឺរ៉ូសម្រាប់ក្លឹបដែលចង់បានកីឡាករ Carlos Baleba ។

ខ្សែបម្រើរូបនេះបានទាក់ទាញចំណាប់អារម្មណ៍ពី Manchester United និង Manchester City ។ លោក Pep Guardiola ត្រូវបានដឹងថាជាអ្នកកោតសរសើរជាយូរមកហើយចំពោះខ្សែបម្រើសញ្ជាតិកាមេរូន ខណៈដែល Ruben Amorim ក៏ជាអ្នកគាំទ្រកីឡាករវ័យ ២១ឆ្នាំផងដែរ។ ប្រភពបានប្រាប់ ESPN ថាក្លឹប United មិនបានទាក់ទងជាមួយ Brighton នោះទេ ហើយកិច្ចព្រមព្រៀងណាមួយនឹងកាន់តែពិបាកប្រសិនបើពួកគេបញ្ចប់ការផ្ទេរសម្រាប់កីឡាករ Benjamin Sesko ៕



