បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Manchester Evening News បានអោយដឹងថាកីឡាករ Toby Collyer ដែលជាយុវជនចេញសាលាបាល់ទាត់របស់ក្លឹប Manchester United នឹងមិនត្រូវបានរាប់បញ្ចូលក្នុងកិច្ចព្រមព្រៀងដោះដូរដើម្បីចុះហត្ថលេខាលើតារាឆ្នើមរបស់ Brighton កីឡាករ Carlos Baleba នៅរដូវក្តៅនេះទេ។

បិសាចក្រហមបានក្លាយជាគូប្រជែងដ៏ខ្លាំងមួយក្នុងការចុះហត្ថលេខាលើខ្សែបម្រើវ័យ ២១ឆ្នាំដែលត្រូវបានគេចាត់ទុកថាជាកីឡាករវ័យក្មេងដែលមានទេពកោសល្យល្អបំផុតនៅក្នុងក្របខ័ណ្ឌ Premier League ៕



