Chelsea នឹងមិនធ្វើរឿងនេះ បើទោះបីជាកីឡាករ Levi Colwill រងរបួស ACL ក៏ដោយ

បរទេស៖ ក្លឹប Chelsea មិនមានបំណងចុះហត្ថលេខាលើខ្សែការពារថ្មីទេ បើទោះបីជាកីឡាករ​ Levi Colwill រងរបួស ACL ក៏ដោយ។ ក្លឹបតោខៀវបានជួបនៅបញ្ហាយ៉ាងខ្លាំងនៅដើមសប្តាហ៍នេះ ខណៈដែលកីឡាករ Colwill បានរងរបួស ACL អំឡុងពេលហ្វឹកហាត់មុនបើករដូវកាល ហើយក្រោយមកបានទទួលការវះកាត់។ ខ្សែការពារសញ្ជាតិអង់គ្លេសនឹងត្រូវអវត្តមានក្នុងរយៈពេដ៏សំខាន់មួយក្នុងអំឡុងពេលយុទ្ធនាការ ២០២៥-២៦។ ប៉ុន្តែក្រុមតោខៀវមិនទាន់មាន ‘ផែនការបន្ទាន់’ ដើម្បីចូលទៅក្នុងទីផ្សារផ្ទេរយកកីឡាករថ្មីមកជំនួសនោះទេ។

ហើយបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាបើទោះបីជា Colwill មានបញ្ហារបួសក៏ដោយក៏ក្រុមតោខៀវមិនមាន “ផែនការបន្ទាន់” ដើម្បីចូលក្នុងទីផ្សារដោះដូរកីឡាករ និងចុះហត្ថលេខាលើអ្នកជំនួសកីឡាករសញ្ជាតិអង់គ្លេសនោះទេ។ ក្លឹបមានជំនឿយ៉ាងពេញទំហឹងលើកីឡាករដែលមានស្រាប់ ដែលត្រូវបានពង្រឹងបន្ថែមទៀតជាមួយនឹងការមកដល់របស់ Jorrel Hato ពី Ajax ក្នុងតម្លៃ ៤៣លានអឺរ៉ូ៕

Previous articleMan Utd មិនដាក់បញ្ចូលកីឡាករវ័យក្មេងរូបនេះ ចូលទៅក្នុងកិច្ចព្រមព្រៀងផ្ទេរកីឡាករ Carlos Baleba នោះទេ
Next articleEthan Nwaneri នឹងស្នាក់នៅបន្តជាមួយក្លឹប Arsenal ដល់ឆ្នាំ២០៣០