Ethan Nwaneri នឹងស្នាក់នៅបន្តជាមួយក្លឹប Arsenal ដល់ឆ្នាំ២០៣០

បរទេស៖ កីឡាករ Ethan Nwaneri បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងថ្មីជាមួយ Arsenal ដើម្បីបញ្ចប់ការរំពឹងទុកផ្សេងៗជុំវិញការចាកចេញពីក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៍។

ក្លឹប Arsenal បាន​បញ្ជាក់​ថា Nwaneri បាន​ចុះ​កុងត្រា​ថ្មី​នៅ Emirates បន្ទាប់​ពី​បាន​ចូល​លេង​ក្នុង​ក្រុម​ដំបូង​របស់លោក Mikel Arteta។ របាយការណ៍បានអះអាងថាក្រុមកាំភ្លើងធំមានការព្រួយបារម្ភអំពីអនាគតរបស់កីឡាករវ័យក្មេងរូបនេះ ប៉ុន្តែឥឡូវនេះគាត់បានដាក់ចុងប៊ិចចុះហត្ថលេខាលើកុងត្រាថ្មីជាមួយក្លឹបយក្សនៅភាគខាងជើងទីក្រុងឡុងដ៍។ លោក Alex Howell អ្នកសារព័តមានរបស់ BBC Sport បាននិយាយថាកិច្ចព្រមព្រៀងនេះនឹងដំណើរការរហូតដល់ឆ្នាំ២០៣០៕

Previous articleChelsea នឹងមិនធ្វើរឿងនេះ បើទោះបីជាកីឡាករ Levi Colwill រងរបួស ACL ក៏ដោយ
Next articleកីឡាករ ២រូបដែល Newcastle សម្លឹងឃើញជាអ្នកជំនួសកន្លែងរបស់ Isak