បរទេស៖ កីឡាករ Ethan Nwaneri បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងថ្មីជាមួយ Arsenal ដើម្បីបញ្ចប់ការរំពឹងទុកផ្សេងៗជុំវិញការចាកចេញពីក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៍។
ក្លឹប Arsenal បានបញ្ជាក់ថា Nwaneri បានចុះកុងត្រាថ្មីនៅ Emirates បន្ទាប់ពីបានចូលលេងក្នុងក្រុមដំបូងរបស់លោក Mikel Arteta។ របាយការណ៍បានអះអាងថាក្រុមកាំភ្លើងធំមានការព្រួយបារម្ភអំពីអនាគតរបស់កីឡាករវ័យក្មេងរូបនេះ ប៉ុន្តែឥឡូវនេះគាត់បានដាក់ចុងប៊ិចចុះហត្ថលេខាលើកុងត្រាថ្មីជាមួយក្លឹបយក្សនៅភាគខាងជើងទីក្រុងឡុងដ៍។ លោក Alex Howell អ្នកសារព័តមានរបស់ BBC Sport បាននិយាយថាកិច្ចព្រមព្រៀងនេះនឹងដំណើរការរហូតដល់ឆ្នាំ២០៣០៕



