Broja ទៅចូលរួមជាមួយក្លឹប Burnley ក្នុងតម្លៃ ២០លានផោន

បរទេស៖ កីឡាករ Armando Broja បានចាកចេញពី Chelsea ហើយក៏បានបញ្ចប់ការផ្ទេរអចិន្ត្រៃយ៍ទៅ Burnley ក្នុងតម្លៃខ្លួន ២០លានផោន។ ខ្សែប្រយុទ្ធអាល់បានីអាយុ ២៣ឆ្នាំបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយក្លឹប Burnley ក្រោយពីការផ្ទេរកីឡាករ Lesley Ugochukwu ពី Stamford Bridge ទៅ Turf Moor នៅសប្តាហ៍នេះ ហើយនៃជាផ្នែកមួយនៃការពង្រឹងក្រុមរបស់ក្លឹប Burnley សម្រាប់ការវិលត្រឡប់របស់ពួកគេទៅកាន់ក្របខ័ណ្ឌ Premier League ។

ក្លឹប Burnley បានបញ្ជាក់ពីការចុះហត្ថលេខាលើ Broja ពី Chelsea ។ ខ្សែ​ប្រយុទ្ធ​ដែល​បាន​បង្ហាញ​ខ្លួន​ ៣៨​ប្រកួត​ឱ្យ​ក្រុម​តោ​ខៀវ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​បាន​ជួប​ការ​លំបាក​ក្នុង​ការ​រក​គ្រាប់​បាល់​ជា​ប្រចាំ និង​ចំណាយ​ពេល​ខ្ចី​ជើង​នៅ​ក្លឹប​ជា​ច្រើន​៕

Previous articleកីឡាករ ២រូបដែល Newcastle សម្លឹងឃើញជាអ្នកជំនួសកន្លែងរបស់ Isak
Next articleBournemouth ចាប់អារម្មណ៍ខ្សែការពារកណ្តាល Koni De Winter