បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Bournemouth ចូលរួមប្រកួតប្រជែងជាមួយក្លឹប Inter ដើម្បីចុះហត្ថលេខាលើកីឡាករ Koni De Winter ជាខ្សែការពាររបស់ក្លឹប Genoa ។
ក្លឹប Inter ចង់បាន De Winter ខណៈដែលការពិភាក្សាបានកើតឡើងរួចហើយ ប៉ុន្តែប្រហែលជាត្រូវលក់ខ្សែការពារកណ្តាលណាម្នាក់ជាមុនសិន មុននឹងអាចធ្វើការផ្ទេរនេះបាន។ ក្លឹប Bournemouth មើលឃើញកីឡាករ De Winter ជាជម្រើសមកជំនូសកន្លែងរបស់កីឡាករ Zabarnyi ដែលនឹងចាកចេញ៕



