បរទេស៖ កីឡាករ Armando Broja បានចាកចេញពី Chelsea ហើយក៏បានបញ្ចប់ការផ្ទេរអចិន្ត្រៃយ៍ទៅ Burnley ក្នុងតម្លៃខ្លួន ២០លានផោន។ ខ្សែប្រយុទ្ធអាល់បានីអាយុ ២៣ឆ្នាំបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយក្លឹប Burnley ក្រោយពីការផ្ទេរកីឡាករ Lesley Ugochukwu ពី Stamford Bridge ទៅ Turf Moor នៅសប្តាហ៍នេះ ហើយនៃជាផ្នែកមួយនៃការពង្រឹងក្រុមរបស់ក្លឹប Burnley សម្រាប់ការវិលត្រឡប់របស់ពួកគេទៅកាន់ក្របខ័ណ្ឌ Premier League ។
ក្លឹប Burnley បានបញ្ជាក់ពីការចុះហត្ថលេខាលើ Broja ពី Chelsea ។ ខ្សែប្រយុទ្ធដែលបានបង្ហាញខ្លួន ៣៨ប្រកួតឱ្យក្រុមតោខៀវក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះបានជួបការលំបាកក្នុងការរកគ្រាប់បាល់ជាប្រចាំ និងចំណាយពេលខ្ចីជើងនៅក្លឹបជាច្រើន៕



