Chelsea ជឿជាក់ថាអាចទិញ Garnacho ក្នុងតម្លៃទាបជាង ៥០លានផោន

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាក្លឹប Chelsea មានសុទិដ្ឋិនិយមថាពួកគេអាចទិញខ្សែបម្រើស្លាបរបស់ Manchester United កីឡាករ Alejandro Garnacho ក្នុងតម្លៃទាបជាងតម្លៃ ៥០លានផោន។

លោក Ruben Amorim អ្នកចាត់ការទូទៅរបស់ United បានដកកីឡាករ វ័យ ២១ឆ្នាំចេញពីការត្រៀមលក្ខណៈមុនការប្រកួតបើករដូវកាលរបស់ក្លឹប ខណៈកីឡាករ Garnacho កំពុងស្វែងរកអនាគតនៅទីកន្លែងផ្សេង។ ក្លឹបនៅទីក្រុងឡុងដ៍បានតាមដានកីឡាករ Garnacho អស់រយៈពេលជាងមួយឆ្នាំហើយ ប៉ុន្តែមិនទាន់ដាក់សំណើជាផ្លូវការនៅឡើយទេ។ កីឡាករជម្រើសជាតិអាហ្សង់ទីន នៅសល់រកុងត្រា បីឆ្នាំទៀតនៅទឹកដី Old Trafford ៕

Previous articleBournemouth ចាប់អារម្មណ៍ខ្សែការពារកណ្តាល Koni De Winter
Next articleកីឡាករ Yoane Wissa អវត្តមានក្នុងការប្រកួតរបស់ក្លឹប Brentford ដោយសារតែ