បរទេស៖ កីឡាករ Yoane Wissa ត្រូវបានដកចេញពីក្រុម Brentford សម្រាប់ការប្រកួតមិត្តភាពកាលពីថ្ងៃសុក្រជាមួយនឹងក្រុម Borussia Monchengladbach ទោះបីជាបានហ្វឹកហាត់ជាមួយក្រុមកាលពីដើមសប្តាហ៍ក៏ដោយ។
នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាខ្សែប្រយុទ្ធបានប្រាប់ក្លឹបអំពីបំណងចង់ចូលរួមជាមួយ Newcastle United ហើយត្រូវបានរាយការណ៍ថាបានត្រៀមខ្លួនក្នុងការធ្វើដំណើរភ្លាមៗនៅពេលមានការព្រមព្រៀងគ្នា។ បច្ចុប្បន្នអ្នកតំណាងរបស់គាត់កំពុងនៅទីក្រុងឡុងដ៍ ដោយសង្ឃឹមថានឹងសម្របសម្រួលការចរចារវាង Brentford និង Newcastle ដើម្បីបញ្ចប់ការផ្ទេរដ៏មានសក្តានុពល៕



