បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាកីឡាករ Alexander Isak មានការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីដឹងថា Newcastle United ប្តេជ្ញាមិនលក់គាត់ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។
រឿងផ្ទេរកីឡាករដែលពាក់ព័ន្ធនឹង Isak បានកើតឡើងតាំងពីដើមរដូវកាលនេះ ខណៈដែលខ្សែប្រយុទ្ធស៊ុយអែតបានបង្ហាញពីបំណងចង់ចាកចេញពីក្លឹបសារិកាព្រៃ និងចុះហត្ថលេខាជាមួយ Liverpool។ ហង្សក្រហមថែមទាំងបានចាប់ផ្តើមការដាក់សំណើក្នុងតម្លៃដ៏ខ្ពស់មួយ ប៉ុន្តែត្រូវបានក្លឹប Newcastle បដិសេធ៕



