Amorim សរសើរពីកីឡាករចំណូលថ្មី Benjamin Sesko

បរទេស៖ លោក Ruben Amorim អ្នកចាត់ការទូទៅរបស់ក្រុម Manchester United បានសរសើរពីចរិតលក្ខណៈ និងក្រមសីលធម៌ការងាររបស់កីឡាករ Benjamin Sesko ដែលជាកីឡាករពាក់អាវលេខ៩ ថ្មី។

លោក Amorim បាននិយាយថា “គាត់មានលក្ខណៈដែលយើងត្រូវការ។ គាត់ជាកីឡាករដែលយើងបានដឹងលម្អិត យើងត្រូវតែបញ្ឈប់រូបគាត់ពីការធ្វើការ។ វាមិនផ្ទុយពីនេះទេ នោះក៏ជារឿងសំខាន់ដែរ គាត់នៅក្មេង គាត់ពិតជាក្មេង គាត់ល្អសម្រាប់បាល់ខាងលើ។ គាត់ពូកែរត់។ គាត់ល្អក្នុងការគ្រប់គ្រង់បាល់។ ដូច្នេះខ្ញុំគិតថាគាត់មានសក្តានុពលខ្លាំង។ ខ្ញុំគិតថាគាត់អាចរីកចម្រើនច្រើន ហើយពិតណាស់គាត់នឹងមានអារម្មណ៍ដូចនៅផ្ទះខ្លួនសម្រាប់ក្លឹបនេះ។ គាត់មានលក្ខណៈសម្បត្តិត្រឹមត្រូវសម្រាប់ចូលរួមជាមួយក្រុម។ ដូច្នេះ​យើង​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ដែល​មាន​គាត់”៕

Previous articleAlexander Isak ខឹងជាមួយក្លឹប Newcastle យ៉ាងខ្លាំង!
Next articleNewcastle ខិតកាន់តែជិតក្នុងការផ្ទេរយកខ្សែការពារថ្មីម្នាក់