Alexander Isak ខឹងជាមួយក្លឹប Newcastle យ៉ាងខ្លាំង!

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាកីឡាករ Alexander Isak មានការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីដឹងថា Newcastle United ប្តេជ្ញាមិនលក់គាត់ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។

រឿង​ផ្ទេរ​កីឡាករ​ដែល​ពាក់ព័ន្ធ​នឹង Isak បាន​កើត​ឡើង​តាំង​ពី​ដើម​រដូវ​កាល​នេះ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​ស៊ុយអែត​បាន​បង្ហាញ​ពី​បំណង​ចង់​ចាក​ចេញ​ពីក្លឹបសារិកាព្រៃ និង​ចុះ​ហត្ថលេខា​ជាមួយ Liverpool។ ហង្ស​ក្រហម​ថែម​ទាំង​បាន​ចាប់​ផ្តើម​ការដាក់សំណើក្នុងតម្លៃដ៏ខ្ពស់មួយ ប៉ុន្តែត្រូវបានក្លឹប Newcastle បដិសេធ៕

Previous articleអ្នកចាំទី Mads Hermansen នឹងចូលរួមជាមួយក្លឹប West Ham ក្នុងតម្លៃ
Next articleAmorim សរសើរពីកីឡាករចំណូលថ្មី Benjamin Sesko