បរទេស៖ លោក Ruben Amorim អ្នកចាត់ការទូទៅរបស់ក្រុម Manchester United បានសរសើរពីចរិតលក្ខណៈ និងក្រមសីលធម៌ការងាររបស់កីឡាករ Benjamin Sesko ដែលជាកីឡាករពាក់អាវលេខ៩ ថ្មី។
លោក Amorim បាននិយាយថា “គាត់មានលក្ខណៈដែលយើងត្រូវការ។ គាត់ជាកីឡាករដែលយើងបានដឹងលម្អិត យើងត្រូវតែបញ្ឈប់រូបគាត់ពីការធ្វើការ។ វាមិនផ្ទុយពីនេះទេ នោះក៏ជារឿងសំខាន់ដែរ គាត់នៅក្មេង គាត់ពិតជាក្មេង គាត់ល្អសម្រាប់បាល់ខាងលើ។ គាត់ពូកែរត់។ គាត់ល្អក្នុងការគ្រប់គ្រង់បាល់។ ដូច្នេះខ្ញុំគិតថាគាត់មានសក្តានុពលខ្លាំង។ ខ្ញុំគិតថាគាត់អាចរីកចម្រើនច្រើន ហើយពិតណាស់គាត់នឹងមានអារម្មណ៍ដូចនៅផ្ទះខ្លួនសម្រាប់ក្លឹបនេះ។ គាត់មានលក្ខណៈសម្បត្តិត្រឹមត្រូវសម្រាប់ចូលរួមជាមួយក្រុម។ ដូច្នេះយើងពិតជាសប្បាយចិត្តណាស់ដែលមានគាត់”៕



