បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Newcastle United កំពុងពិភាក្សាកម្រិតខ្ពស់ជាមួយ AC Milan ជុំវិញការផ្ទេរខ្សែការពារសញ្ជាតិអាល្លឺម៉ង់ Malick Thiaw បន្ទាប់ពីពួកគេបានដាក់សំណើដេញថ្លៃ ៤០លានអឺរ៉ូ។
កីឡាករបានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួន ហើយបានផ្តល់ភ្លើងខៀវចំពោះការផ្លាស់ប្តូរនេះ ខណៈដែលក្លឹបទាំងពីរឥឡូវនេះពិភាក្សាអំពីលក្ខខណ្ឌចុងក្រោយនៃកិច្ចព្រមព្រៀង។ ក្លឹបសារិកាព្រៃដែលបានរងការខកចិត្តក្នុងការស្វែងរកការផ្ទេរជាច្រើនរបស់ពួកគេ ទីបំផុតអាចទទួលបានការផ្ទេរកីឡាករថ្មីហើយ៕



