នេះជាអ្វីដែលក្លឹប AC Milan ផ្តល់សម្រាប់ការខ្ចីជើងកីឡាករ Rasmus Hojlund

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប AC Milan បានផ្តួចផ្តើមការពិភាក្សាតាមរយៈអន្តរការី ដើម្បីទទួលបានការផ្ទេរមួយសម្រាប់ក្លឹប Manchester United ដែលជាកីឡាករ Rasmus Hojlund ។

ក្លឹបយក្សនៅក្របខណ្ឌ Serie A ត្រៀមផ្តល់ជូនថ្លៃកម្ចី ៦លានអឺរ៉ូ ហើយថែមទាំងរួមបញ្ចូលជម្រើសក្នុងការទិញនាពេលអនាគតក្នុងតម្លៃ ៤៥លានអឺរ៉ូ។ ពួកគេ​ក៏​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​រ៉ាប់រង​ប្រាក់​ឈ្នួល​ពេញ​របស់​កីឡាករ​ផង​ដែរ។ ម្យ៉ាងវិញទៀត Hojlund នៅតែរឹងមាំលើការសម្រេចចិត្តរបស់គាត់ក្នុងការបន្តនៅ Old Trafford និងបង្ហាញភាពខ្លាំងរបស់ខ្លួនឯង៕

Previous articleEverton ហ៊ានធ្វើរឿងនេះ ដើម្បីអាចខ្ចីជើងកីឡាករ Jack Grealish បាន
Next articleArteta នៅចង់ធ្វើរឿងនេះទៀត បើទោះបីជា Arsenal ចំណាយអស់ ១៩០លានផោនហើយ