បរទេស៖ កីឡាករ Kostas Tsimikas មិនស្ថិតក្នុងក្រុម Liverpool សម្រាប់ការប្រកួត Community Shield ទល់នឹង Crystal Palace នៅ Wembley ។ ការខកខានរបស់គាត់កើតឡើងចំពេលមានការរំពឹងទុកកាន់តែខ្លាំងឡើងជុំវិញការចាកចេញដ៏មានសក្តានុពលពី Anfield ។
នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports News បានអោយដឹងថាគ្រូបង្វឹកក្រុម Liverpool លោក Arne Slot បានរៀបចំលក់កីឡាករ Tsimikas ប្រសិនបើទទួលបានការផ្តល់ជូនដែលសមរម្យមួយ៕



