បរទេស៖ ប្រធានក្រុម Liverpool កីឡាករ Virgil van Dijk បានសារភាពថាក្រុមអាចទទួលបានអត្ថប្រយោជន៍ពីបន្ថែមខ្សែប្រយុទ្ធ ដោយក្លឹបនៅតែចាប់អារម្មណ៍លើកីឡាករ Alexander Isak របស់ Newcastle United ។ ថ្មីៗនេះក្រុមហង្សក្រហមបានដាក់សំណើរលើស ១០០លានផោនសម្រាប់ខ្សែប្រយុទ្ធស៊ុយអែត ប៉ុន្តែត្រូវបានបដិសេធ។
ថ្លែងទៅកាន់ talkSPORT ប្រធានក្រុម Liverpool បាននិយាយថា “យើងទើបតែបាត់បង់ Darwin គាត់បានទៅ Saudi ហើយយើងបានបាត់បង់ Lucho [Luis Diaz] ជាក់ស្តែងគាត់បានទៅ Bayern ។ ខ្ញុំគិតថាវាតែងតែមានកន្លែងសម្រាប់ខ្សែប្រយុទ្ធដើម្បីពង្រឹងពួកយើង ដូច្នេះសូមមើលអ្វីដែលទីផ្សារដោះដូរកីឡាករអាចនាំមកអោយក្រុមរបស់យើងមានតុល្យភាព”៕



