កីឡាករ Jack Grealish នឹងចូលរួមជាមួយក្លឹប Everton ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល

បរទេស៖ កីឡាករ Jack Grealish ត្រូវបានរាយការណ៍ថាកំពុងធ្វើដំណើរទៅកាន់ Everton ដោយក្លឹបស្ករតាំងម៉ែឈានដល់កិច្ចព្រមព្រៀងខ្ចីជើងកីឡាកររូបនេះពីក្លឹប Manchester City។

អតីតតារាឆ្នើមរបស់ក្លឹប Aston Villa នឹងស្នាក់នៅជាមួយក្លឹបថ្មី គឺក្លឹប Everton។ កីឡាករ Grealish នឹងធ្វើការជាមួយ David Moyes នៅ Everton ជាមួយនឹងកិច្ចសន្យារយៈពេលមួយរដូវកាល។ យោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Everton នឹងមានជម្រើសដើម្បីធ្វើកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍នៅរដូវក្តៅក្រោយក្នុងតម្លៃប្រហែល ៥០លានផោន៕

Previous articleLeeds ប្តូរគោលដៅទៅកាន់កីឡាករ​របស់ក្លឹប Roma វិញ
Next articleការផ្ទេរ Coman ទៅកាន់ក្លឹប Al-Nassr អាចនឹងសម្រេចបាននៅសប្តាហ៍នេះ