បរទេស៖ ការចំណាយរដូវក្តៅរបស់ Saudi Pro League មិនបង្ហាញសញ្ញានៃការថមថយឡើយ ខណៈដែល Kingsley Coman ជិតឈានដល់ការផ្លាស់ប្តូរទៅ Al-Nassr ។
នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Coman បានយល់ព្រមចូលរួមជាមួយ Al-Nassr ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃក្រោម ៣០លានអឺរ៉ូ។ ខ្សែបម្រើស្លាបសញ្ជាតិបារាំងគ្រោងនឹងចាកចេញពី Bayern Munich ទៅចូលរួមជាមួយ Cristiano Ronaldo នៅអារ៉ាប៊ីសាអូឌីតក្នុងកិច្ចសន្យារយៈពេលបីឆ្នាំ។ ការពិនិត្យសុខភាព និងចុះហត្ថលេខាចុងក្រោយត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅសប្តាហ៍នេះ ដោយបញ្ចប់ការផ្ទេរដ៏សំខាន់បំផុតមួយរបស់ Saudi Pro League នៅរដូវក្តៅ៕



