កីឡាករ Dani Ceballos អាចនឹងវិលត្រលប់ទៅកាន់ក្លឹបចាស់វិញ

បរទេស៖ រឿងរ៉ាវជុំវិញនៃការវិលត្រឡប់ដ៏មានសក្តានុពលរបស់ Dani Ceballos ទៅកាន់ Real Betis ត្រូវបានកើតឡើងវិញ ខណៈដែលក្លឹបកំពុងព្យាយាមស្វែងរកអ្នកជំនួស Isco ។

នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាកីឡាករ Ceballos គឺជាប្រធានបទនៃការផ្លាស់ប្តូរដ៏មានសក្តានុពលទៅកាន់អតីតក្លឹបរបស់គាត់គឺ Real Betis។ ការរំពឹងទុកកាន់តែខ្លាំងឡើងបន្ទាប់ពីរបួសរយៈពេលវែងរបស់តារាឆ្នើមក្លឹប Betis កីឡាករ Isco នាពេលថ្មីនេះ។ កីឡាករ Ceballos ត្រូវបានរាយការណ៍ថាបានស្នើសុំជាផ្លូវការក្នុងការចាកចេញពី Real Madrid នៅរដូវក្តៅនេះ ដើម្បីចូលរួមជាមួយក្រុមដែលមានមូលដ្ឋាននៅទីក្រុង Seville ម្តងទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ឧបសគ្គដ៏សំខាន់មួយនៅតែមាន ដែលជាតម្លៃផ្ទេរ ដោយក្លឹប Real Madrid ទាមទាររហូតដល់ទៅ ២០លានអឺរ៉ូ ខណៈដែល Betis កំពុងសម្លឹងមើលការចំណាយទាបជាងច្រើន៕

Previous articleការផ្ទេរ Coman ទៅកាន់ក្លឹប Al-Nassr អាចនឹងសម្រេចបាននៅសប្តាហ៍នេះ
Next articleស្ងាត់ៗ Man City ចង់បានកីឡាករឆ្នើមរបស់ក្លឹប Real Madrid ដែលមានតម្លៃ ១០០លានអឺរ៉ូ