បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាក្លឹប Milan កំពុងពិចារណាលើការផ្លាស់ប្តូរសម្រាប់ខ្សែការពារកណ្តាលរបស់ Leicester កីឡាករ Okoli ដែលជាផ្នែកមួយនៃការកសាងខ្សែការពាររបស់ពួកគេ។ ក្លឹបយក្សនៅក្របខណ្ឌ Serie A ថ្មីៗនេះបានលក់ Thiaw ទៅឱ្យ Newcastle ក្នុងតម្លៃ ៣៥លានអឺរ៉ូ ហើយជំនួសមកវិញដោយខ្សែការពារបែលហ្ស៊ិក Koni De Winter ពីក្លឹប Genoa ។
ទោះបីជាយ៉ាងណាក៏ដោយលោក Allegri បានសម្រេចចិត្តប្តូរទៅលេងប្រពន្ធមានខ្សែការពារបីនាក់ ប៉ុន្តែជាមួយនឹងខ្សែការពារកណ្តាលដែលមានស្រាប់តែបួននាក់ប៉ុណ្ណោះគឺ Fikayo Tomori, Matteo Gabbia, Strahinja Pavlovic និង De Winter ដូច្នេះធ្វើអោយក្លឹបស្វែងរកការចុះហត្ថលេខាលើខ្សែការពារម្នាក់ផ្សេងទៀត៕



