បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Footmercato បានអោយដឹងថាក្លឹប Lyon កំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពរបស់ខ្សែប្រយុទ្ធអាឡឺម៉ង់នៅ RB Leipzig ហើយអាចធ្វើការជំរុញអោយមានការផ្ទេរកើតឡើងនៅនាទីចុងក្រោយនៃទីផ្សារដោះដូរកីឡាករ។ កីឡាករវ័យ ២៩ឆ្នាំត្រូវបានផ្តល់ជូនទៅកាន់ក្លឹបបារាំងនៅដើមរដូវក្តៅនេះ ដើម្បីពង្រឹងក្រុមរបស់លោក Paulo Fonseca ។
ទោះជាយ៉ាងណាក៏ដោយ ការពិភាក្សាដំបូងត្រូវបានជាប់គាំងដោយសារតែការទាមទារប្រាក់ខែរបស់អតីតកីឡាករ Tottenham និង Chelsea ដែលត្រូវបានគេចាត់ទុកថាហួសពីលទ្ធភាពរបស់ក្លឹប។ ទោះបីជាបែបនេះក៏ដោយ អ្នកគ្រប់គ្រងរបស់ Lyon បានរក្សាជម្រើសក្នុងការរង់ចាំ ខណៈពួកគេបន្តធ្វើការស្វែងរកគោលដៅរខ្សែបម្រើស្លាបផ្សេងទៀត។ ប្រសិនបើជម្រើសទាំងនោះមិនជោគជ័យ នោះឈ្មោះរបស់ Werner ត្រូវបានគេរំពឹងថានឹងលេចឡើងម្តងទៀតនៅក្នុងបញ្ជីសម្រាំងរបស់ក្លឹប Lyon៕



