បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹថាក្លឹប Manchester United ដែលចង់លក់ខ្សែបម្រើស្លាប Jadon Sancho ចេញនោះ អាចត្រូវបានបង្ខំឱ្យបញ្ជូនគាត់អោយធ្វើការខ្ចីជើងម្តងទៀត ទោះបីជាមានការចាប់អារម្មណ៍ពីក្លឹបយក្សទួរគី Besiktas ក៏ដោយ។
ក្លឹប United ចង់បានដំណោះស្រាយក្នុងការផ្ទេរអចិន្ត្រៃយ៍សម្រាប់កីឡាករ Sancho ខណៈដែលគាត់បានឈានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យា បើទោះបីជាក្រុមនៅ Premier League មានជម្រើសក្នុងការបន្តកិច្ចព្រមព្រៀងមួយឆ្នាំក៏ដោយ៕



