បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានឱ្យដឹងថាលោក Pep Guardiola បានបន្តការតាមប្រមាញ់ខ្សែបម្រើស្លាបរបស់ Monaco កីឡាករ Maghnes Akliouche ។

កីឡាករវ័យ ២៣ឆ្នាំនៅតែជា “គោលដៅនៃក្តីស្រមៃ” របស់ Leverkusen នៅរដូវក្តៅនេះ ប៉ុន្តែការបង្ហាញការចាប់អារម្មណ៍របស់ក្រុមមេឃខៀវបានបង្កើតជាការប្រកួតប្រជែងមួយ។ តម្លៃផ្ទេរកីឡាករ Akliouche ប្រមាណ ៧០លានអឺរ៉ូ គឺមានតម្លៃទាបបើប្រៀបធៀបទៅនឹងកីឡាករ Rodrygo របស់ Real Madrid ដែលអាចមានតម្លៃប្រហែល ១០០លានអឺរ៉ូ៕



