បរទេស៖ ក្លឹប Tottenham បានដាក់សំណើរដំបូងមានតម្លៃ ៤២លានផោនសម្រាប់ការផ្ទេរយកកីឡាករ Savinho ប៉ុន្តែត្រូវបានបិដសេធដោយក្លឹប Manchester City ដោយក្រុមម្ចាស់ជើងឯក Premier League បានទាមទារតម្លៃ ៦៧លានផោន។
របាយការណ៍ពីប្រទេសប្រេស៊ីលបានបង្ហាញថា Manchester City នឹងចែកផ្លូវជាមួយ Savinho ប្រសិនបើតម្លៃដែលគេស្នើសុំចំនួន ៦៧ លានផោនត្រូវបានផ្តល់អោយ។ ភ្នាក់ងាររបស់កីឡាករលោក Frederico Moraes បានបញ្ជាក់ថា Tottenham បានដាក់សំណើរដំបូងមានតម្លៃ ៤២លានផោន ហើយត្រូវបានបដិសេធ។ កីឡាករ Savinho ត្រូវបានគេយល់ថាចង់ចូលរួមជាមួយ Spurs ដើម្បីស្វែងរកម៉ោងប្រកួតជាប្រចាំមុនការប្រកួត World Cup ឆ្នាំ២០២៦ ដោយត្រូវបានគេរាយការណ៍ថាបានផ្តល់ភ្លើងខៀវដល់ការផ្លាស់ប្តូរ៕



