សំណើរដំបូងរបស់ក្លឹប Spurs ក្នុងការផ្ទេរកីឡាករ Savinho ត្រូវបានបដិសេធ

បរទេស៖ ក្លឹប Tottenham បានដាក់សំណើរដំបូងមានតម្លៃ ៤២លានផោនសម្រាប់ការផ្ទេរយកកីឡាករ Savinho ប៉ុន្តែត្រូវបានបិដសេធដោយក្លឹប Manchester City ដោយក្រុមម្ចាស់ជើងឯក Premier League បានទាមទារតម្លៃ ៦៧លានផោន។

របាយការណ៍​ពី​ប្រទេស​ប្រេស៊ីល​បាន​បង្ហាញ​ថា Manchester City នឹង​ចែក​ផ្លូវ​ជាមួយ Savinho ប្រសិន​បើ​តម្លៃ​ដែល​គេ​ស្នើ​សុំ​ចំនួន ៦៧ លាន​ផោន​ត្រូវ​បានផ្តល់អោយ។ ភ្នាក់ងាររបស់កីឡាករលោក Frederico Moraes បានបញ្ជាក់ថា Tottenham បានដាក់សំណើរដំបូងមានតម្លៃ ៤២លានផោន ហើយត្រូវបានបដិសេធ។ កីឡាករ Savinho ត្រូវ​បាន​គេ​យល់​ថា​ចង់​ចូល​រួម​ជាមួយ Spurs ដើម្បី​ស្វែង​រក​ម៉ោង​ប្រកួត​ជា​ប្រចាំ​មុន​ការ​ប្រកួត World Cup ឆ្នាំ២០២៦ ដោយ​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ផ្តល់​ភ្លើង​ខៀវ​ដល់​ការ​ផ្លាស់​ប្តូរ៕

Previous articlePep Guardiola និង Ten Hag ចេញមកប្រជែងគ្នាយកកីឡាកររបស់ Monaco
Next articleMan Utd ប្រហែលជាមិនផ្ទេរយកកីឡាកររបស់ Brighton នោះទេ ដោយសារតែ