បរទេស៖ កីឡាករ Federico Chiesa បានអះអាងថាគាត់សប្បាយចិត្តនៅ Liverpool បន្ទាប់ពីស៊ុតបញ្ចូលទីក្នុងការប្រកួតជាមួយក្លឹប Bournemouth នៅ Anfield ។
គាត់បាននិយាយថា “យើងនឹងនិយាយជាមួយ Liverpool ប៉ុន្តែនិយាយឱ្យត្រង់ទៅខ្ញុំសប្បាយចិត្តនៅទីនេះ។ ខ្ញុំកំពុងលេងឱ្យក្រុមល្អបំផុតមួយក្នុងពិភពលោក។ ខ្ញុំគ្រាន់តែត្រូវរង់ចាំ ហើយត្រៀមខ្លួនដូចខ្ញុំនៅយប់នេះ ហើយបង្ហាញថាខ្ញុំអាចលេងឱ្យក្រុមនេះបាន”៕