បរទេស៖ ទីបំផុតអ្នកគាំទ្រក្លឹប Barcelona អាចដកដង្ហើមបានធូរស្រាល ខណៈដែលកីឡាករ Marcus Rashford និងអ្នកចាំទី Joan Garcia ត្រូវបានចុះឈ្មោះជាមួយ La Liga ។
កីឡាករសញ្ជាតិអង់គ្លេសដែលបានមកដល់ Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងពី Manchester United កាលពីដើមរដូវក្តៅនេះ បានរង់ចាំយ៉ាងអន្ទះសារ ខណៈដែលការងារឯកសារ និងការកែសម្រួលហិរញ្ញវត្ថុបានអូសបន្លាយ។ ទោះជាយ៉ាងណាពេលនេះមន្ត្រី La Liga បានបញ្ជាក់ថាកីឡាករ Rashford អាចនឹងបង្ហាញខ្លួនសម្រាប់ការប្រកួតផ្លូវការរបស់ក្លឹប Barcelona៕