Federico Chiesa និយាយថា៖ “ខ្ញុំសប្បាយចិត្តនៅទីនេះ”

បរទេស៖ កីឡាករ Federico Chiesa បានអះអាងថាគាត់សប្បាយចិត្តនៅ Liverpool បន្ទាប់ពីស៊ុតបញ្ចូលទីក្នុងការប្រកួតជាមួយក្លឹប Bournemouth នៅ Anfield ។

គាត់បាននិយាយថា “យើងនឹងនិយាយជាមួយ Liverpool ប៉ុន្តែនិយាយឱ្យត្រង់ទៅខ្ញុំសប្បាយចិត្តនៅទីនេះ។ ខ្ញុំកំពុងលេងឱ្យក្រុមល្អបំផុតមួយក្នុងពិភពលោក។ ខ្ញុំគ្រាន់តែត្រូវរង់ចាំ ហើយត្រៀមខ្លួនដូចខ្ញុំនៅយប់នេះ ហើយបង្ហាញថាខ្ញុំអាចលេងឱ្យក្រុមនេះបាន”៕

Previous articleទាំង Rashford និង Joan Garcia សុទ្ធតែអាចចុះឈ្មោះបាននៅ La Liga
Next articleខ្សែប្រយុទ្ធ Dusan Vlahovic ក្លាយជាគោលដៅរបស់ក្លឹប Barcelona