ខ្សែប្រយុទ្ធ Dusan Vlahovic ក្លាយជាគោលដៅរបស់ក្លឹប Barcelona

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Gazzetta Dello Sport បានឱ្យដឹងថា Barcelona អាចនឹងក្លាយជាគោលដៅដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ខ្សែប្រយុទ្ធ Dusan Vlahovic របស់ Juventus មុនពេលទីផ្សារដោះដូរកីឡាករបិទ។

ក្លឹបយក្សនៅក្របខណ្ឌ Serie A មានបំណងចង់ចែកផ្លូវជាមួយកីឡាករសញ្ជាតិស៊ែប៊ី ដែលនៅសល់កុងត្រាត្រឹមតែមួយឆ្នាំប៉ុណ្ណោះលើកិច្ចសន្យារបស់គាត់នៅកីឡដ្ឋាន Allianz ។ ការលក់កីឡាករវ័យ ២៥ឆ្នាំ នឹងអាចជួយអោយក្លឹប Juventus ពីការបាត់បង់គាត់ដោយគ្មានតម្លៃខ្លួននៅរដូវក្តៅក្រោយ៕

Previous articleFederico Chiesa និយាយថា៖ “ខ្ញុំសប្បាយចិត្តនៅទីនេះ”
Next articleTottenham Hotspur ពិចារណាលក់កីឡាករ Yves Bissouma