កីឡាករ​ Emerson ក្លាយជាគោលដៅរបស់ក្លឹប Marseille

បរទេស៖ ក្លឹប Marseille បានបង្កើនការស្វែងរកខ្សែការពារឆ្វេងថ្មីបន្ទាប់ពីការចាកចេញរបស់ Quentin Merlin បានបន្សល់ទុក Ulisses Garcia ជាជម្រើសតែម្នាក់គាត់នៅក្នុងក្រុម។

ហើយបើយោងតាមការចេញផ្សាយរបស់ Footmercato បានអោយដឹងថាក្លឹប Marseille បានកំពុងសម្លឹងមើលកីឡាករ Kostas Tsimikas របស់ Liverpool ប៉ុន្តែពួកគេបានប្តូរទៅកាន់កីឡាករ​ Emerson របស់ West Ham វិញ។ ការពិភាក្សាដំបូងបានកើតឡើងរួចហើយលើកីឡាករសញ្ជាតិអ៊ីតាលីដែលពីមុនលេងនៅ Ligue 1 កំឡុងពេលខ្ចីជើងជាមួយ Lyon ក្នុងឆ្នាំ២០២១៕

Previous articleLiverpool អង្គុយចាំក្លឹប RB Leipzig ដាក់សំណើរជាផ្លូវការ
Next articleReyna ចង់ផ្ទេរទៅ Monchengladbach ប៉ុន្តែសំណើរមានតម្លៃទាបពីអ្វីដែល Dortmund ចង់បាន