Reyna ចង់ផ្ទេរទៅ Monchengladbach ប៉ុន្តែសំណើរមានតម្លៃទាបពីអ្វីដែល Dortmund ចង់បាន

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Gianluca Di Marzio បានអោយដឹងថាកីឡាករ Reyna មើលទៅនឹងចូលរួមជាមួយ Parma នៅរដូវក្តៅនេះ ប៉ុន្តែក្លឹប Monchengladbach ឥឡូវនេះបានក្លាយជាគួរប្រជែងនាំមុខហើយ។

ក្លឹប Monchengladbach បាន​ដាក់​សំណើ​ប្រហែល ៣-៣.៥លានអឺរ៉ូ ដែលមិនស្មើរនឹងតម្លៃ​ ១០លានអឺរ៉ូដែលក្លឹប Dortmund ទាមទារផង។ ពីមុន Parma ដេញថ្លៃ ៦លានអឺរ៉ូ ប៉ុន្តែកីឡាករ Reyna បានបង្ហាញចំណូលចិត្តសម្រាប់ការបន្តនៅក្នុង Bundesliga ហើយបើកចំហចំពោះការផ្លាស់ប្តូរទៅកាន់ Gladbach ៕

Previous articleកីឡាករ​ Emerson ក្លាយជាគោលដៅរបស់ក្លឹប Marseille
Next articleខ្សែប្រយុទ្ធ Noah Okafor ចូលរួមជាមួយក្លឹប Leeds United