បរទស៖ ក្លឹប Leeds United បានបញ្ចប់ការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Noah Okafor ពី AC Milan ក្នុងការផ្ទេរប្រាក់ ១៨លានផោន។ កីឡាករសញ្ជាតិស្វីសវ័យ ២៥ឆ្នាំរូបនេះបានប្តេជ្ញាចិត្តលើកិច្ចសន្យារយៈពេល ៤ឆ្នាំនៅ Elland Road ដោយបន្ថែមជម្រើសវាយប្រហារសម្រាប់ Daniel Farke នៅមុនយុទ្ធនាការថ្មីនេះ។ ការមកដល់របស់ Okafor ធ្វើឱ្យគាត់ក្លាយជាកីឡាករទី៩ ដែលក្លឹប Leeds បាននាំមកនៅក្នុងទីផ្សាដោះដូរ។
Okafor បាននិយាយថា “កាលនៅក្មេង ខ្ញុំសុបិនចង់លេងនៅ Premier League ដូច្នេះហើយសម្រាប់ខ្ញុំ វាគឺជាការសម្រេចចិត្តដ៏ងាយស្រួលមួយ”។
“ទម្រង់បាល់ទាត់របស់ខ្ញុំសាកសមនឹង Premier League ដូច្នេះវាដូចជាសុបិនក្លាយជាការពិត។ ខ្ញុំមិនអាចរង់ចាំក្នុងការឈានជើងនៅលើទីលាននោះទេ។ ខ្ញុំបានលឺថា Premier League គឺជាលីកល្អបំផុតក្នុងពិភពលោក វាពិតជាខ្លាំង។ ខ្ញុំមានមិត្តភក្តិជាច្រើនដែលបានលេងនៅទីនោះ។ ខ្ញុំពិតជារំភើបខ្លាំងណាស់”៕