Real Madrid អាចអនុញ្ញាតអោយក្លឹបមួយនៅ Premier League ខ្ចីជើង Rodrygo

បរទេស៖ ខ្សែ​បម្រើ​ស្លាបសញ្ជាតិ​ប្រេស៊ីល​រូប​នេះ​មិន​បាន​បង្ហាញ​ខ្លួន​ក្នុង​ការប្រកួតបើកឆាកទទួលបាន​ជ័យ​ជម្នះលើ Osasuna ដោយ​ធ្វើ​ឲ្យ​មាន​ការ​រំពឹង​ទុក​កាន់​តែ​ខ្លាំង​ជុំវិញ​ការ​ចាកចេញ​របស់​គេ។ ទោះជាយ៉ាងណាក៏ដោយ ទីផ្សារសម្រាប់កីឡាកររូបនេះមានភាពស្ងប់ស្ងាត់ជាមួយនឹងក្លឹប Arsenal, Liverpool និង Bayern Munich បន្តស្វែងរកជម្រើសផ្សេងទៀតនៅក្នុងតំបន់ប្រយុទ្ធ។

ហើយបើងយោងតាមការចេញផ្សាយរបស់ Defensa Central បានអោយដឹងថាគណៈកម្មការរបស់ក្រុម Real Madrid ឥឡូវនេះបើកចំហសម្រាប់កិច្ចព្រមព្រៀងខ្ចីជើង ដោយ Spurs ជាគោលដៅដែលទំនងបំផុត៕

Previous articleខ្សែប្រយុទ្ធ Noah Okafor ចូលរួមជាមួយក្លឹប Leeds United
Next articleខ្សែ​បម្រើ Claudio Echeverri ទៅចូលរួមជាមួយ Leverkusen