បរទេស៖ ក្លឹប Bayer Leverkusen បានបញ្ជាក់ពីការខ្ចីជើងខ្សែបម្រើ Claudio Echeverri ពីក្លឹប Manchester City។
កិច្ចព្រមព្រៀងនេះគឺជាការដោះដូរបណ្តោះអាសន្ន ដោយមិនរួមបញ្ចូលលក្ខខណ្ឌទិញផ្តាច់នោះទេ។ ក្លឹប Leverkusen នឹងទទួលខុសត្រូវទាំងស្រុងចំពោះប្រាក់ឈ្នួលរបស់កីឡាករវ័យ១៨ឆ្នាំក្នុងអំឡុងពេលដែលគាត់នៅប្រទេសអាឡឺម៉ង់ ហើយក៏បានប្រគល់ថ្លៃខ្ចីតិចតួចផងដែរ៕