បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Chelsea ទាមទារតម្លៃផ្ទេរ Jackson ប្រមាណ ៧០លានផោន ដែលបានក្លាយជារនាំងមួយយ៉ាងធំសម្រាប់ការចរចាផ្ទេរជាមួយក្លឹប Aston Villa ខណៈដែលក្លឹប Aston មិនអាចបំពេញតាមតម្លៃទាមទារដោយសារតែដែនកំណត់នៃការចំណាយផ្នែកហរិញ្ញវត្ថុ។
ក្លឹបកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើងដើម្បីអនុវត្តតាមច្បាប់របស់ FFP ហើយជាមួយនឹងការទាមទារតម្លៃខ្ពស់សម្រាប់ការផ្ទេរ Jackson វាហាក់ដូចជា Villa នឹងត្រូវសម្លឹករកមើលជម្រើសថ្មី៕