ក្លឹប Fenerbahce ហ៊ានចាយលុយ ៤៥លានអឺរ៉ូសម្រាប់ការផ្ទេរ Antony

បរទេស៖ ផ្លូវចេញពី Old Trafford បានបើកសម្រាប់ Antony ខណៈដែល Manchester United កំពុងខិតកាន់តែកៀកក្នុងការលក់កីឡាករសញ្ជាតិប្រេស៊ីលនៅរដូវក្តៅនេះ។

នេះបើយោងតាមការចេញផ្សាយរបស់ ​​ESPN បានអោយដឹងថាក្លឹប Fenerbahce បានបង្ហាញថាពួកគេត្រៀមខ្លួនដើម្បីបំពេញតាមតម្លៃស្នើសុំរបស់ Manchester United សម្រាប់ខ្សែបម្រើស្លាប Antony ជាមួយនឹងតម្លៃប្រហែល ៤៥លានអឺរ៉ូ។ United ត្រូវបានគេរាយការណ៍ថាចង់បញ្ចប់ការលក់ជាអចិន្ត្រៃយ៍ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ ទោះជាយ៉ាងណាក៏ដោយ កីឡាករវ័យ ២៥ឆ្នាំត្រូវបានគេនិយាយថាមានការស្ទាក់ស្ទើរក្នុងការផ្លាស់ទៅលេងនៅទួរគី Super Lig ហើយស្ទាក់ស្ទើរក្នុងការប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀងនេះ ដោយចង់រង់ចាំការផ្តល់ជូនផ្សេងទៀត៕

Previous articleថ្នាក់ដឹកនាំរបស់ក្លឹប Barca មានការខ្វែងគំនិតគ្នាសម្រាប់អនាគតកីឡាករ Fermin Lopez
Next articleMan Utd សម្រេចចិត្តជុំវិញនឹងព័ត៌មានផ្ទេរយកកីឡាករ Angelo Stiller