លោក Ange Postecoglou អាចនឹងវិលត្រលប់មកកាន់ Premier League វិញ

បរទេស៖ ក្លឹប Nottingham Forest កំពុងពិចារណាលើការផ្លាស់ប្តូរតំណែងគ្រូបង្វឹក ដោយសម្លឹងឃើញលោក Ange Postecoglou ជាអ្នកមកជំនួសកន្លែងរបស់លោក Nuno Espirito Santo ។

នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងក្លឹប Forest ចាប់អារម្មណ៍ក្នុងការតែងតាំង Postecoglou ដើម្បីជំនួស Espirito Santo ក្រោយមានការប៉ះទង្គិចគ្នាកាលពីថ្ងៃសុក្រជាមួយលោក Marinakis ម្ចាស់ក្លឹប ហើយបានបញ្ជាក់ថាទំនាក់ទំនងរបស់គាត់នឹងក្លឹបមានភាព “ផ្លាស់ប្តូរ”។ លោក Marinakis ថែមទាំងបានប្រឈមមុខនឹងអ្នកចាត់ការ Forest របស់គាត់នៅលើទីលានកាលពីរដូវកាលមុន ប៉ុន្តែជាមួយនឹង Postecoglou មានបំណងចង់ត្រលប់ទៅ Premier League វិញ បានក្លាយជាក្លឹបគោលដៅដំបូងគេ៕

Previous articleMan Utd សម្រេចចិត្តជុំវិញនឹងព័ត៌មានផ្ទេរយកកីឡាករ Angelo Stiller
Next articleកីឡាករ Dani Ceballos បញ្ជាក់អំពីអនាគតខ្លួន ចំពេលមានការចាប់អារម្មណ៍ពីក្លឹបជាច្រើន