កីឡាករ Dani Ceballos បញ្ជាក់អំពីអនាគតខ្លួន ចំពេលមានការចាប់អារម្មណ៍ពីក្លឹបជាច្រើន

បរទេស៖ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាននៅអេស្ប៉ាញបានអោយដឹងថាមានក្លឹបក្នុងក្របខ័ណ្ឌ Champions League បានបង្ហាញចំណាប់អារម្មណ៍លើកីឡាករ Dani Ceballos។

បើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាកីឡាករ Ceballos បានទទួលសំណើរពីក្លឹបដែលមិនបញ្ចេញឈ្មោះជាច្រើន ដែលមានកៅអីលេងនៅការប្រកួត Champions League នៅរដូវកាលនេះ។ ទោះជាយ៉ាងណាក៏ដោយ អតីតខ្សែបម្រើ Arsenal រូបនេះមិនមានទំនោរចង់ចាកចេញពី Real Madrid នៅរដូវក្តៅនេះទេ៕

Previous articleលោក Ange Postecoglou អាចនឹងវិលត្រលប់មកកាន់ Premier League វិញ
Next articleអនាគតរបស់ Onana នៅ Old Trafford អាចនឹងមកដល់ទីបញ្ចប់ ឫទេ?