បរទេស៖ ក្លឹប Southampton បានច្រានចោលការផ្តល់ជូនចំនួន ២រូចមកសម្រាប់ការផ្ទេរកីឡាករ Dibling ក្នុងសប្តាហ៍ថ្មីៗនេះ ប៉ុន្តែក្លឹប Everton បានត្រលប់មកវិញជាមួយសំណើរថ្មីដែលត្រូវបានទទួលយក។
នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Southampton បានទទួលស្គាល់ថានេះគឺជាពេលវេលាដើម្បីចែកផ្លូវជាមួយកីឡាករចេញពីសាលាបាល់ទាត់របស់ពួកគេ ប៉ុន្តែបានបញ្ចូលនៅលក្ខខណ្ឌលក់នាពេលអនាគតចំនួន ២០ភាគរយដែលបានសម្រួលផ្លូវសម្រាប់កិច្ចព្រមព្រៀង។