បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Gigio Donnarumma បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Manchester City ដោយចង់ចូលរួមជាមួយ Pep Guardiola ។
ការចរចាក៏កំពុងដំណើរការរវាង Man City និង PSG សម្រាប់តម្លៃផ្ទេរដំបូង គឺក្រោម ៥០លានអឺរ៉ូ។ កិច្ចព្រមព្រៀងនៅតែអាស្រ័យលើការចាកចេញរបស់ Éderson នៅរដូវក្តៅនេះ ខណៈក្លឹប Galatasaray នៅតែចាប់អារម្មណ៍៕