បរទសេ៖ ក្លឹប Arsenal ត្រូវបានរាយការណ៍ថាបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើកីឡាករឆ្នើម Victor Ozhianvuna របស់ Shamrock Rovers ក្នុងកិច្ចព្រមព្រៀងបំបែកកំណត់ត្រាសម្រាប់បាល់ទាត់អៀរឡង់។ ខ្សែបម្រើវ័យ ១៦ឆ្នាំធ្លាប់បានបង្ហាញខ្លួននៅក្នុងក្របខ័ណ្ឌ Premier Division របស់អៀរឡង់ នឹងចូលរួមជាមួយក្រុមកាំភ្លើងធំនៅពេលដែលគាត់មានអាយុ ១៨ឆ្នាំក្នុងខែមករា ឆ្នាំ២០២៧។
នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាកីឡាករ Ozhianvuna បានបញ្ចប់ការពិនិត្យសុខភាពរបស់គាត់ជាមួយ Arsenal ហើយឥឡូវនេះកិច្ចព្រមព្រៀងកំពុងស្ថិតនៅក្នុងការរង់ចាំហត្ថលេខាចុងក្រោយ។ ក្លឹប Arsenal បានផ្តួលក្លឹបកំពូល ៗ ជាច្រើននៅអឺរ៉ុបដើម្បីទទួលបានការចុះហត្ថលេខាយកកីឡាករវ័យក្មេង៕