Spurs ប្តូរគោលដៅទៅរកខ្សែបម្រើ Lucas Paqueta ក្រោយខកខានផ្ទេរកីឡាករ Eze

បរទេស៖ ក្លឹប Tottenham Hotspur កំពុងថ្លឹងថ្លែងការផ្ទេរខ្សែបម្រើ Lucas Paqueta របស់ West Ham បន្ទាប់ពីខកខានមិនបានទិញ Eberechi Eze ខណៈកីឡាករ Aston Villa ក៏ចាប់អារម្មណ៍កីឡាកររូបនេះដូចគ្នា។ ជាមួយនឹង Mohammed Kudus ត្រូវបានលក់ទៅឱ្យ Spurs រួចហើយ Paqueta អាចជាឈ្មោះគោលដៅម្នាក់បន្ទាប់ ដើម្បីផ្ទេរទៅកាន់ភាគខាងជើងទីក្រុងឡុងដ៍។

បើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាកីឡាករ Paqueta បានលេចចេញជាគោលដៅផ្ទេរសម្រាប់ទាំង Tottenham និង Aston Villa ខណៈដែលទីផ្សាររដូវក្តៅខិតជិតមកដល់។ ក្លឹប Spurs ចង់ពង្រឹងជម្រើសខ្សែបម្រើរបស់ពួកគេ បន្ទាប់ពីបាត់បង់កិច្ចព្រមព្រៀងសម្រាប់ Eze ខណៈដែល Villans ក៏កំពុងស្វែងរកលទ្ធភាពផងដែរ ចំពេលមានឧបសគ្គផ្នែកហិរញ្ញវត្ថុ។ កីឡាករ Paqueta ដែលទើបនឹងរួចផុតពីការចោទប្រកាន់អំពីការកំណត់ការប្រកួត នៅតែបើកចំហចំពោះការចាប់ផ្តើមថ្មីនៅក្លឹប Champions League ៕

Previous articleArsenal ចុះហត្ថលេខាយកបានកីឡាករវ័យ ១៦ឆ្នាំពីក្លឹបនៅលីគអៀរឡង់
Next articleDortmund ខិតជិតការផ្ទេរយកកីឡាករ Fabio Silva ពីក្លឹប Wolves