បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Germany បានអោយដឹងថាកិច្ចព្រមព្រៀងមួយជិតមកដល់ ខណៈដែល Dortmund បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Fabio Silva ក្នុងកិច្ចសន្យារហូតដល់ឆ្នាំ២០៣០ ហើយកំពុងស្ថិតក្នុងការពិភាក្សាកម្រិតខ្ពស់ជាមួយ Wolves ។
កីឡាករ Silva ដែលបានចុះហត្ថលេខាពី Porto ក្នុងតម្លៃ ៤០លានអឺរ៉ូក្នុងឆ្នាំ២០២០ បានជួបបញ្ហាលំបាកនៅក្លឹប Wolves។ គាត់ត្រូវបានខ្ចីជើងទៅកាន់ក្លឹប Anderlecht, PSV និង Rangers មុនពេលគាត់ត្រូវបានបញ្ជូនទៅ Las Palmas កាលពីរដូវកាលមុន ជាកន្លែងដែលគាត់ស៊ុតបញ្ចូលទីបាន ១០គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន ៣ដង៕