បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានឱ្យដឹងថា Juventus បានស្នើសុំខ្ចីជើងកីឡាករ Kolo Muani ក្នុងតម្លៃ ១០លានអឺរ៉ូ ជាមួយនឹងលក្ខខណ្ឌទិញផ្តាច់ ៤៥លានអឺរ៉ូ ខណៈដែលក្លឹប PSG កំពុងជំរុញឱ្យមានកាតព្វកិច្ចទិញគាត់នៅចុងបញ្ចប់នៃរដូវកាលនេះ។
ក្លឹបនៅ Premier League ជាច្រើនរួមទាំង Tottenham និង Manchester United ត្រូវបានរាយការណ៍ថាបានបង្ហាញពីចំណាប់អារម្មណ៍លើគាត់ ប៉ុន្តែខ្សែប្រយុទ្ធសញ្ជាតិបារាំងបានច្រានចោលនៅសំណើពួកគេ ខណៈដែលគាត់ប្តេជ្ញាចិត្តផ្ទេរទៅ Juventus ហើយថែមទាំងសុខចិត្តកាត់ប្រាក់បៀវត្សរ៍របស់គាត់មួយផ្នែក ដើម្បីជំរុញក្តីសង្ឃឹមរបស់គាត់ក្នុងការត្រលប់ទៅក្រុម Serie A វិញ៕