Dortmund ខិតជិតការផ្ទេរយកកីឡាករ Fabio Silva ពីក្លឹប Wolves

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Germany បានអោយដឹងថាកិច្ចព្រមព្រៀងមួយជិតមកដល់ ខណៈដែល Dortmund បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Fabio Silva ក្នុងកិច្ចសន្យារហូតដល់ឆ្នាំ២០៣០ ហើយកំពុងស្ថិតក្នុងការពិភាក្សាកម្រិតខ្ពស់ជាមួយ Wolves ។

កីឡាករ Silva ដែលបានចុះហត្ថលេខាពី Porto ក្នុងតម្លៃ ៤០លានអឺរ៉ូក្នុងឆ្នាំ២០២០ បានជួបបញ្ហាលំបាកនៅក្លឹប Wolves។ គាត់ត្រូវបានខ្ចីជើងទៅកាន់ក្លឹប Anderlecht, PSV និង Rangers មុនពេលគាត់ត្រូវបានបញ្ជូនទៅ Las Palmas កាលពីរដូវកាលមុន ជាកន្លែងដែលគាត់ស៊ុតបញ្ចូលទីបាន ១០គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន ៣ដង៕

Previous articleSpurs ប្តូរគោលដៅទៅរកខ្សែបម្រើ Lucas Paqueta ក្រោយខកខានផ្ទេរកីឡាករ Eze
Next articleក្លឹប Juventus ព្យាយាមនាំយកកីឡាករ Kolo Muani មកកាន់អ៊ីតាលីម្តងទៀត