បរទេស៖ ក្លិបនៅក្របខណ្ឌ Serie A បានឈានដល់កិច្ចព្រមព្រៀងជាមួយ Manchester United សម្រាប់ការខ្ចីជើងកីឡាករ Sancho ជាមួយនឹងជម្រើសទិញក្នុងតម្លៃ ២០លានផោន។ ប៉ុន្តែកីឡាករ Sancho មិនបានឆ្លើយតបទៅនឹងក្លឹប Roma តាមកាលកំណត់ដែលបានសម្រេចកាលពីថ្ងៃពុធនោះទេ។ ប្រាក់ឈ្នួលខ្ពស់របស់គាត់គឺជាបញ្ហាជាយូរមកហើយ ហើយបន្ទាប់ពីការរង់ចាំជាច្រើនសប្តាហ៍ ក្លឹបត្រូវបានគេរាយការណ៍ថាបានសម្រេចចិត្តបន្តទៅរកគោលដៅថ្មីទៀត។
ហើយបើយោងតាមការចេញផ្សាយរបស់ La Gazzetta dello Sport បានអោយដឹងថាក្លឹប Roma បានប្តូរការយកចិត្តទុកដាក់របស់ពួកគេចំពោះយុវជនដែលចេញពីសាលាបាល់ទាត់ Chelsea កីឡាករ Tyrique George ដែលគាត់បានធ្វើអោយមានការចាប់អារម្មណ៍ចំពោះការបង្ហាញខ្លួនដែលមានកំណត់៕