កីឡាករ Chukwueze អាចនឹងមកកាន់ Premier League

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ ​​Calciomercato បានអោយដឹងថាខ្សែបម្រើស្លាបសញ្ជាតិនីហ្សេរីយ៉ាបានទាក់ទងជាមួយ Fulham ជាច្រើនសប្តាហ៍ ហើយការផ្លាស់ប្តូរគឺកាន់តែខិតជិតជាងពេលណាៗទាំងអស់។

កីឡាករ Chukwueze ទើបតែចូលរួមជាមួយ Milan ក្នុងរដូវក្តៅឆ្នាំ២០២៣ ពី Villarreal ។ គាត់ស្ថិតនៅមានកិច្ចសន្យារហូតដល់ឆ្នាំ២០២៨ ប៉ុន្តែគាត់មិនបានបង្ហាញខ្លួនសម្រាប់ជម្រើសដំបូងនោះទេ។ ក្លឹបនៅទីក្រុងឡុងដ៍បានព្យាយាមចុះហត្ថលេខាលើគាត់រួចហើយកាលពីខែមករា ប៉ុន្តែ Milan បានបដិសេធក្នុងការអនុញ្ញាតអោយខ្ចីជើងជាមួយនឹងជម្រើសទិញផ្តាច់៕

Previous articleAntony បានធ្វើរឿងដ៏គួរអោយភ្ញាក់ផ្អើលមួយ
Next articleSpurs កំពុងព្យាយាមផ្ទេរយកកីឡាករម្នាក់ ដែលក្លឹប Chelsea ចង់បាន